ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នារសៀល ថៃ្ងទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ ម្ចាស់ ទីតាំង អាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ និង KTV ស្ថិតនៅភូមិ បឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ ទីតាំងឈ្មោះ ឈ.ស.ធ .វ ភេទស្រី និងប្ដី ឈ្មោះ យ .អ ត្រូវបានកម្លាំង នគរបាលស្រាវជ្រាវនិ ងឈា នទៅ ប ង្រ្កាប បទល្មើស ជាក់ស្ដែង កាលពី ថៃ្ង ទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ។
ក្រោមបទបញ្ជាដឹកនាំ របស់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ និងសេ ច ក្ដី រាយការណ៍ ពីមហាជន ប្រជាពលរដ្ឋ ដែលអះអាង ថា ទីតាំង អាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ បានទ ទួ ល កត់ឆ្នោត វៀតណាម គ្មាន ច្បាប់ និងជាអ្នកស៊ីសង ទទួល ពីកូនកញ្រ្ចែងពីគ្រប់ទិសទី បញ្ជូន មកតាមប្រព័ ន្ធ Online កម្លាំងនគរបាល ផែនការ ងារ សន្តិសុខ ស ហការ ជាមួយ កម្លាំង មូលដ្ឋាន ចុះស្រាវជ្រាវ និងបង្រ្កាប បានជាក់ស្ដែងចាប់យកវត្ដុតាងបានមួយចំនួ ន បញ្ជូន មកស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ចំ ណាត់ការ តាមនីតិវិធីច្បាប់ ៕