គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំងហាងខារ៉ាអូខេនិងភោជនីយដ្ឋានមួយកន្លែង ដែលបានបំពាន និងការហាមឃាត់របស់អាជ្ញាធរ
សន្តិសុខសង្គម
522

រាជធានីភ្នំពេញ ៖ យោងតាមផេក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៩និង ១០នាទីយប់ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៊ិត ជំនិត អភិបាលរងខណ្ឌ បានចុះបិទទីតាំងហាងខារ៉ាអូខេនិងភោជនីយដ្ឋានមួយកន្លែង ដែលបានបំពាន និងការហាមឃាត់ស្ថិតនៅ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕


Telegram