រាជធានីភ្នំពេញ ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បានព្យាយាមកាត់សោទ្វារ ដែលចាក់ទាំងមុខនិងក្នុង ទើបអាចទម្លុះទ្វារចូលទៅដើម្បីធ្វើការបាញ់ទឹកពន្លត់នៅ អគ្គិភ័យ
ដែលបានឆាបឆេះផ្ទះជាន់ទី ២ នៅក្បែរនិងប៉ុស្តិ៍នគរបាលវាលវង់ ក៏បានប្រទះឃើញ មានស..ព បុរសម្នាក់ បានដេកស្លា..ប់នៅក្នុងផ្ទះ ដែលត្រូវភ្លើងឆាប់ឆេះនោះ នាវេលាម៉ោង ១ និង ៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបានឲ្យដឹងថា បុរសខាងលើគាត់បានស្នាក់ផ្ទះនេះ ហើយមុនពេលកើតហេតុ គេក៏មិនដឹងថាមានអ្នកនៅខាងក្នុងនោះដែរ ដោយគេបានឃើញទ្វារខាងក្រៅមានចាក់សោរ ។ ស្រាប់តែយប់ឡើង ក៏មានផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្ទះនោះ ពួកគាត់ភ័យណាស់ ក៏បានរាយការណ៍ភ្លាមៗ ទៅសមត្ថកិច្ចដើម្បីសុំការជួយអន្តរាគមន៍ ។
ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការទាញទុយោ ឡើងទៅបាញ់ទឹកពន្លត់ ដល់កន្លែងដែលកំពុងភ្លើងឆេះ តែដោយ ទ្វារត្រូវចាក់ជាប់ ទើបសមត្ថកិច្ចយកកន្ត្រៃមកកាត់ផ្តាច់ រៀងយូរបន្តិចទើបអាចទម្លុះចូលដើម្បីបាញ់ទឹកពន្លត់ទើបអាចគ្រប់គ្រង់ស្ថានការណ៍បាន ។
សមត្ថកិច្ចបានឲ្យដឹងដែរថាពេលពន្លត់ហើយ កម្លាំងជំនាញក៏បានចូលទៅត្រួតពិនិត្យក្នុងទីតាំងដែលមានអគ្គិភ័យនោះក៏បានប្រទះឃើញស.. ពបុរសម្នាក់ដេកស្លា...ប់ នៅក្នុងផ្ទះដែលត្រូវភ្លើងឆាបឆេះ ។
ក្នុងរង្វង់ប្រតិបត្តិការណ៍នេះ មានការអន្តរាគមន៍ពីរថយន្ត អន្តរាគមន៍ របស់ ការិយា ល័យ អគ្គិភ័យ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹក ចំនួន ០៣ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប និងមានរថយន្តជំនួយ ផ្សារទំនើបអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ទើបរលត់ទៅវិញនៅវេលា ម៉ោង ០២និង៤០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។ ចំណែកមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវបន្ត ៕