ខេត្ត សៀមរាប ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះពីផ្លូវជាតិលេខ៦ ចម្ងាយពីអធិការ ១១ គីឡូម៉េត្រ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះផ្ទះដែលមានម្ចាស់ឈ្មោះ ជួន សេដា ភេទ ស្រី អាយុ ៦៤ ឆ្នាំ បណ្តាលឲ្យរងការខូចខាត៥០% នៃផ្ទះដែលមាន ទំហំ ៦×៩ម៉ែត្រ ថ្មក្រោមឈើលើ កម្ពស់ ០៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំង ស័ង្កសី ,ប្រាក់ខ្មែរ ៤៥០០០០០ រៀល,ប្រាក់ដុល្លា ១០០០ ដុល្លារ,ស្រូវ ១០ ការុង និងសម្ភារៈមួយចំនួនទាំងស្រុង។ ប៉ុន្តែការឆាបឆេះនេះ មិនបណ្ដាលឲ្យឆ្លងទៅផ្ទះប្រជាពលរដ្ឋ នៅជាប់គ្នាទៀតទេ ព្រោះបានប្រជាពលរដ្ឋនិង ក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងទាន់ពេលវេលា ដោយមានទាំងកម្លាំងប៉ុស្ដិ៍និងប្រជាការពារ និង ប្រជាពលរដ្ឋ ជួយអន្តរាគន៍ជាច្រើនផងដែរ។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាល មក ពី ទុសេ្សខ្សែភ្លើង ហើយត្រូវបាន រថយន្តពន្លត់អគ្គីភ័យរបស់ស្រុកប្រាសាទបាគង បានចេញជួយអន្តរាគមន៍ប្រើប្រាស់ទឹកអស់០១រថយន្ត ទើបរលត់ទៅវិញ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ