ក្រុមជិះម៉ូតូកង់មួយ បង្ហោះម៉ូតូប្រសាចពេញផ្លូវ មានអីប្រជាពលរដ្ឋឃើញ រាយការណ៍ទៅសមត្ថកិច្ចឃាត់ទាំងក្រុម
សន្តិសុខសង្គម
168

រាជធានីភ្នំពេញ ៖ ក្រុមក្មេងដែលមិនទាន់គ្រប់អាយុដែលជិះម៉ូតូសុទ្ធតែទំនើបៗ គេឲ្យជិះកង់ពីរ មិនជិះចង់ជិះតែកង់មួយហើយបង្ហោះអួតគ្នា ប្រសាចពេញផ្លូវជាតិលេង 6A តែមានអី ប្រជាពលរដ្ឋម្តុំ ឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ចគោលដៅ រង្វង់មូលព្រហ្មមុខបួន ដើម្បីកាក់ឃាត់អោបរំ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញល្ងាចយប់ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២១ នេះ ។

កម្លាំងសមត្ថកិច្ចក៏បានប្រាប់មកកាន់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានការរាយការណ៍ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឲ្យដឹង ថាមានក្រុមក្មេងៗស្ទាវៗ មួយក្រុមជិះម៉ូតូទំនើបៗ នាំគ្នាបង្ហោះម៉ូតូប្រសាចពេញផ្លូវ ដោយមានអ្នកបង្ហោះនិងមានអ្នកចាំថតអួតគេ តែមានអីមកដល់ស្រាប់តែមកដល់ រង្វង់មូលព្រហ្មមុខបួនគោលដៅរបស់មត្ថកិច្ច ក៏ឃាត់ ទាំងមនុស្សនិងម៉ូតូ សួរនាំ ហើយ ហើយក្រុមជិះម៉ូតូកង់មួយនោះ ក៏បានឆ្លើយប្រាប់ថាពួកគេ ពិតជាបានបង្ហោះម៉ូតូមែន ។ ដោយមើលទៅពួកគេក្មេងៗ កម្លាំងសមត្ថកិច្ចក៏បានធ្វើការអប់រំ ដោយឲ្យពួកគេ នាំគ្នាលើកម៉ូតូកង់មុខ រួចស្រែកសន្យាថា ថ្ងៃក្រោយពួកខ្ញុំឈប់បង្ហោះម៉ូតូទៀត តែបើសមត្ថកិច្ចឃើញលើកក្រោយ សមត្ថកិច្ចនឹងធ្វើការទៅតាមច្បាប់អប់រំហើយ ៕


Telegram