Update ៖ ផ្ទុះ កំប៉ុង ហ្គា សឆេះផ្ទះមួយកន្លែងទាំង ស្រុង គាស់ទ្វាចូលមើល ឃើញសពបុរសម្នាក់ត្រូវភ្លើងឆេះស្លាប់
សន្តិសុខសង្គម
246

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណី គ្រោះ អគ្គិភ័យ មួយ ដែល បាន កើតឡើង នៅ វេលា ម៉ោង ១ និង ៤០ នាទី រំលង អធ្រាត្រ ថ្ងៃ ទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ ដែល ស្ថិត នៅ ចំណុច ផ្ទះ លេខ ១៥៩E2z ផ្លូវ លេខ ១៦៩ ភូមិ ៤ សង្កាត់ វាលវង់ ខណ្ឌ ៧ មក រា រាជធានី ភ្នំពេញ ព្រមទាំង ឆេះ បំផ្លាញ ផ្ទះ អស់ទាំង ស្រុង ។

លោក វរសេនីយ៍ឯក ព្រហ្ម យ៉ ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ប្រាប់ ឲ្យ ដឹង ថា ម្ចាស់ ទីតាំង ឈ្មោះ ង្វៀ ង យ៉ាំង ឡា ង ភេទ ប្រុស ។ ចំពោះ មូលហេតុ នៃ ការ ឆាបឆេះ គឺ បណ្តាល មក ពី ការ ផ្ទុះ កំប៉ុង ហ្គា ស បង្ក ជា អគ្គិភ័យ ។ ក្នុង ហេតុការណ៍ មួយ នេះ បាន ឆេះ បំផ្លាញ ថ្ម បេតុង ដែល មាន ទំហំ ៤ ម៉ែត្រ x ១២ ម៉ែត្រ ឆេះ អស់ សម្ភារៈ ប្រើប្រាស់ ទាំងស្រុង នឹង ពុំ បណ្ត ល ឲ្យ ឆេះ រាលដាល ដល់ ផ្ទះ អ្នក ជិតខាង ឡើយ ។

លោក វរសេនីយ៍ឯក ព្រហ្ម យ៉ ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ ក៏ បាន បន្ត ថា នៅ ក្នុង ហេតុការណ៍ គ្រោះ អគ្គិភ័យ ខាងលើ នេះ បាន បណ្តាល ឲ្យ បុរស វ័យ ចំណាស់ ម្នាក់ ឈ្មោះ តា ណា វ អាយុ ៧០ ឆ្នាំ មុខរបរ នៅផ្ទះ បាន ស្លាប់ ក្នុង ហេតុការណ៍ គ្រោះ អគ្គិភ័យ ខាងលើ នេះ ។ សម្រាប់ ប្រតិបត្តិការ សង្គ្រោះ វិញ សមត្ថកិច្ច ប្រើប្រាស់ រថយន្ដ ការិយាល័យ បង្ការ និង ពន្លត់ អគ្គិភ័យ ចំនួន ៣ គ្រឿង ប្រើប្រាស់ ទឹក អស់ ៣ ឡាន ស្មើរ នឹង ១២ ម៉ែត្រគូប , រថយន្ត ជំនួយ មក ពី ទីក្រុង អូ ឡាំ ព្យា ចំនួន ២ គ្រឿង ប្រើប្រាស់ ទឹក អស់ ២ ឡាន ស្មើនឹង ៨ ម៉ែត្រគូប ទើប រលត់ ទាំងស្រុង នៅ វេលា ម៉ោង ២ និង ៤០ នាទី រំលង អា ធ្រា ត្រ នា ថ្ងៃ ដដែល ៕


Telegram