សមត្ថកិច្ច ឆ្មក់បង្រ្កាបបទល្មើសឈើឆ្លងដែនពីទឹកដីថៃខុសច្បាប់ នៅស្រុកសំពៅលូន
សន្តិសុខសង្គម
173

ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ការបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៦នាក់ ដឹកនាំលោកអនុសេនីយ៍ឯក ភុន ហ៊ាង នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន ០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ណៃ ចិនទិត មេបញ្ជាការរងកងអនុសេនាធំ កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន ០២នាក់ ដឹកនាំលោកអនុសេនីយ៍ឯក ពៅ ចំរើន មេបញ្ជាការរងកងអនុសេនាធំ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចំនួន ០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ាន ចាន់រិទ្ធ នាយផ្នែក បានចុះទៅបង្រ្កាបបទល្មើសឈើឆ្លងដែនពីទឹកដីថៃខុសច្បាប់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖

១-ឈើដុំ ០៨ដុំ

២-ឈើក្តារ ០៧សន្លឹក

៣-ឈើបង្តោលគ្រាក់ ៣២បង្គោល ។

បច្ចុប្បន្ន ឈើទាំងអស់បានប្រគល់ទៅឲ្យកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនយកទៅរក្សាទុក ៕


Telegram