ដកហូត ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ១១៥.៨៧ គីឡូក្រាមនៅខេត្តព្រះសីហនុ
សន្តិសុខសង្គម
233

ថ្ងៃទី២១ និង២២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តព្រះសីហនុ បន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារក្នុងខេត្តព្រះសីហនុ ដោយបានរកឃើញ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចម្រុះ ចំនួន ១១៥.៨៧ គីឡូក្រាមផងដែរ។ ចំពោះម្ចាស់ទំនិញមន្រ្តីស៊ើបអង្កេតក.ប.ប. នឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ រីឯទំនិញទាំងអស់នឹងយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។


Telegram