ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះ អាគារ រោងចក្រ អ៉ីនធើណលយូនៀនអ៊ីនដាសស្ទ្រី (ខេមបូឌា) ឯ.ក ផលិតផលគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងនេះ មានឈ្មោះ ហ្វុង ស៊ីវមីញ ភេទ ប្រុស ជនជាតិចិន សញ្ជាតិខ្មែរ ហើយអគ្គិភ័យនេះ ក៏បានឆេះអាគារទំហំ ៥៩ម៉ែត្រ គុណនឹង ៨០ម៉ែត្រ ធ្វើអំពីដែកប្រក់ សង្ក័សី, ឆេះវត្ថុធាតុដើមផលិតស្នោអស់ចំនួន ១៣ ប៉ារ៉ែត, ឆេះស្នោរសម្រេច អស់ចំនួន ៣០០០ ដុំ និងឆេះសម្ភារៈប្រើក្នុងរោងចក្រអស់មួយចំនួន ខណៈមូលហេតុ សមត្ថកិច្ចជំនាញកំពុង តែ ស្រាវជ្រាវ ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ០៤ គ្រឿង រថយន្តខេត្ត ចំនួន ០២ គ្រឿង រថយន្តស្រុកសំរោងទងចំនួន ០១ គ្រឿង រថយន្តស្រុកគងពិសីចំនួន ០១ គ្រឿង សរុបប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ទើបរលត់ទៅវិញ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ