កម្លាំងនគរបាលនិងយោធា ឃាត់ខ្លួនជនបរទេសនិងខ្មែរ០៤នាក់ លួចឆ្លងដែនពីប្រទេសថៃមកកម្ពុជា ខណៈពលករខ្មែរប្រុស-ស្រី១៤នាក់ ចូលទៅទឹកដីថៃ ត្រូវថៃឃាត់ខ្លួន
សន្តិសុខសង្គម
293

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ ឆ្លងរាតត្បាត ចូលក្នុងសហគមន៍នោះ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា ឃាត់ខ្លួនជនជាតិម៉ាឡែស៊ីម្នាក់ និងជនជាតិខ្មែរ០៣នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ៖ ជនជាតិម៉ាឡេស៊ី០១នាក់ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ Toh HongGuan ភេទប្រុស អាយុ៣៦ឆ្នាំ និងអ្នកពាក់ព័ន្ធជនជាតិខ្មែរ០៣នាក់មាន ១-ឈ្មោះ ថៃ ធី ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ គីម ឡាងស៊ីឡុង ភេទប្រុស អាយុ១៩ឆ្នាំ , ៣-ឈ្មោះ ឈី សេងគង់ ភេទប្រុស អាយុ៤៤ឆ្នាំ ។ ទាំង០៤នាក់នេះ បានលួចឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជាត្រូវបានឃាត់ខ្លួនត្រង់ចំណុចមុខប៉ុស្តិ៍ និងពលករខ្មែប្រុស,ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ វេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ ទាំងជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ បញ្ជូនទៅបញ្ជាការដ្ឋាននគរ បាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ដើម្បីធ្ចើការសួរនាំ និងរៀបចំអនុវត្តតាមនិតិវិធី។

លុះនៅវេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២១ ពលករខ្មែរប្រុស,ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ ដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះ§ឃើញហើយធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ និងបាននាំទៅសួរនាំ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចថៃឲ្យដឹងថា ៖ ពលរដ្ឋខ្មែរប្រុស ស្រី ទាំង១៤នាក់ ក្នុងនោះមានក្មេងប្រុស៤នាក់ ឃាត់ខ្លួនបាននៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ពួកគេលួចចូលមកប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅខេត្តឆះឆឺងសៅ និងខេត្តសមុទ្រប្រាកាន ។

បច្ចុប្បន្នសមត្ថកិច្ចថៃឃាត់ខ្លួនដើម្បីអនុវត្តតាមវិធានរបស់សុខាភិបាល និងរៀបចំតាមនិតិវិធី៕


Telegram