ប៉ូលិសចាប់ខ្លួនបុគ្គលិកកាហ្វេAmazon ម្នាក់ក្រោយលួចកាបូបលុយរបស់ភ្ញៀវដែលភ្លេចមិនព្រមប្រគល់ឲ្យម្ចាស់គេវិញ ទាំងគេមានសាគុណជូនទៀត..
សន្តិសុខសង្គម
1.04K

ខេត្តកណ្ដាល ៖ យោងតាមផេក ល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពី ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៨និង៣០នាទី ករណីអំពើលួចកាបូបរបស់ភ្ញៀវ នៅចំណុចភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី សុខលាង ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាហ្វេAmazon មានទីលំនៅភូមិកញ្ចិល ឃុំ កំពង់រាប ស្រុកព្រៃកម្បាស់ ខេត្តតាកែវ ។

ចំណែកជនរងគ្រោះឈ្មោះ លី ហួង ភេទស្រី អាយុ៦៩ឆ្នាំ មានទីលំនៅភូមិ០៩ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បាត់បង់៖

– កាបូបចំនួន០១ ក្នុងកាបូបមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក

-ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក

-កាតទិញទំនិញ០២សន្លឹក

-ទូរស័ព្ទ១គ្រឿង ម៉ាក់ Iphone 12 Pro Max ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង០៧ព្រឹក ជនរងគ្រោះ និងគ្រួសារបានជិះរថយន្តទៅលេងស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ពេលជិះរថយន្តមកដល់ការ៉ាសសាំង PTT ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល តាកុងរថយន្តក៏ចូលចាក់សាំង រីឯជនរងគ្រោះបានចុះពីរថយន្តដើរចូលទៅបន្ទោលបង់នៅបន្ទប់ទឹក ដោយមានកាន់កាបូបដៃពណ៌ខៀវទៅជាមួយ ហើយភ្ជួរកាបូបដៃនេះនៅក្បែរមាត់ទ្វារក្នុងបន្ទប់ទឹក ពេលបន្ទោលបង់រួចជនរងគ្រោះក៏ដើរមកឡើងរថយន្តជិះ ដោយភ្លេចយកកាបូបដៃរបស់ខ្លួនមកជាមួយ ទើបទៅដល់ផ្សារស្នាយពល់ ស្រុកពារាំង ជនរងគ្រោះរកទូរស័ព្ទដែលទុកនៅក្នុងកាបូបដៃនោះមកបើកមើលទើបដឹងថា ខ្លួនភ្លេចកាបូបដៃនោះនៅក្នុងបន្ទប់ទឹកក្នុងការ៉ាសសាំង PTT។

ប្រភពបន្តថា ជនរងគ្រោះក៏ត្រឡប់មកការ៉ាសសាំងPTT វិញដើរទៅរកកាបូបដៃខ្លួននៅបន្ទប់ទឹកតែមិនឃើញ ក៏ទៅសួរអ្នកធ្វើការក្នុងការ៉ាសសាំងនេះ តែគ្មានអ្នកណាឆ្លើយថាបានឃើញកាបូបជនរងគ្រោះឡើង ក្នុងនោះជនសង្ស័យក៏ឮជនរងគ្រោះសួរនាំដែរ តែជនសង្ស័យមិនឆ្លើយ។ ជនរងគ្រោះបានទៅជួបមេការ និងប្រាប់មេការថា បើមានអ្នកណារកកាបូបឃើញ ជនរងគ្រោះឲ្យសាគុណ ចំនួន ២០០ដុល្លារ ។

ដល់ថ្ងៃទី ២០.០៩.២០២១ ម៉ោង ០៨ព្រឹក មេកាបានឆែកកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យបានកាន់កាបូបរបស់ជនរងគ្រោះដែលភ្លេចក្នុងបន្ទប់ទឹកនោះ យកមកលាក់ទុក មិនបានប្រាប់មេកាឡើយ បន្ទាប់មកមេកាបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរើសយកកាបូបដៃនោះមែន តែខ្លួនបានយកទៅផ្លុងចោលនៅក្នុងបន្ទប់ទឹកនោះវិញ ។

ដល់នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល សូមឲ្យអនុវត្តតាមនីតិវិធី សមត្ថកិច្ចបានចុះស្រាវជ្រាវនិងឃាត់ជនសង្ស័យ មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរើសកាបូបនោះមែន ហើយខ្លួនបានយកទៅទុកនៅផ្ទះរបស់ខ្លួនមួយយប់ ក្រោយមកខ្លួនបានយកកាបូបនោះទៅផ្លុកចោលនៅក្នុងបន្ទប់ទឹកការ៉ាសសាំង PTT នោះវិញ ៕



Telegram