ខេត្តសៀមរាប ៖ យោងតាមការបង្ហោះ នៅលើផេកផ្លូវការរបស់លោក វរសេនីយ៍ឯក លឹម សម្បត្តិ ដែលជាអធិការនគរបាលស្រុកប្រាសាទបាគង បានបង្ហោះនៅវេលាម៉ោង២ និង២៤នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ហ៊ឺម...!ស្ទើរពេញមួយយប់ ការពិតបែបនេះសោះ...មីងអើយ អើយមីង ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ថាមានករណី ប្លន់យកទ្រព្យ សម្បត្តិអស់លុយចំនួន២២០០០ដុល្លា កាលពីយប់ថ្ងៃទី ២៣ខែ កញ្ញា ឆ្នាំ ២០២១ នេះ នៅចំណុចភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដោយមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ភ្លាមៗ លោកអធិការស្រុកប្រាសាទបាគង បានដឹកនាំកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បើកការស្រាវជ្រាវ ស្ទើរពេញមួយយប់ ជាលទ្ធផល គឺជា ករណីប្រឌិត និងប្តឹងបំភ្លៃរឿង ថាត្រូវគេប្លន់យកលុយ ។
ចំណែកមូលហេតុ ចាយលុយលក់ដីអស់ ខ្លាចប្តីខឹង ក៏ប្រឌិតបំភ្លៃ តែប៉ុណ្ណោះ ៕