នាំកូ.នគេចូលផ្ទះសំណាក់មួយយប់ ស្អែកឡើងម្តា.យគេប្តឹងឲ្យប៉ូលិសចា.ប់ខ្លួន
សន្តិសុខសង្គម
235

ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយជនរងគ្រោះ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ បានប្តឹងរាយការណ៍ថាមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល៣០ឆ្នាំ បាននាំកូនស្រីរបស់ខ្លួនអាយុ ១៤ឆ្នាំ ទៅផ្ទះសំណាក់ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបានរួមភេទបានសម្រេចចំនួន០១លើក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨យប់។

ក្រោយពីទទួលពាក្យបណ្ដឹង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាព សហការណ៍ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថេង ង៉ោល ហៅ នុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ឆ្លងតាមការធ្វើកំណត់ហេតុ ស្ដាប់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះ បានសំរេច០១លើកពិតប្រាកដមែន។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕


Telegram