រាជធានីភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ បានផ្ទុះអាវុធ ចំនួន ២គ្រប់ ត្រូវបានកងរាជអាវុធហត្ថចុះអន្តរាគមន៍ ភ្លាមនោះនៅពេលកងកម្លាំងចុះទៅដល់ ជនជាតិបរទេសនោះ បានរាកៃកាំភ្លើងបាញ់ត្រូវជើងខ្លួនឯងចំនួន១គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងដកហូតបានកាំភ្លើងខ្លីចំនួន ១ ដើម ផងដែរ កាលពីវេលាម៉ោង ៣យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅមុខផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានអោយដឹងថា មុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថាមានបុរសម្នាក់ ដែលជាជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំជាង បានចូលទៅផឹកស៊ីក្នុងហាងមួយកន្លែង នៅម្ដុំផ្សារសូរិយ៉ាម៉ល ហើយបានឈ្លោះទាស់ទែងគ្នា រួចដើរចេញមកក្រៅ បានដកកាំភ្លើងខ្លីម៉ាក ស៊ូរ៉ាគី បាញ់ទៅលើចំនួន១គ្រាប់ ភ្លាមកម្លាំងកងរាជអាវុធហត្ថបានទៅឃាត់សួរនាំ តែពេលចុះទៅដល់ ជនបរទេសនោះ ក៏បានលូកដៃចូលហោប៉ៅខោម្ដងទៀត តែត្រូវបានកងកម្លាំងចាប់ដៃជាប់ ក៏បានផ្ទុះអាវុធ១គ្រាប់ ត្រូវចំជើងខ្លួនឯង បណ្ដាលឲ្យរងរបួស តែម្តង ទើបកងកម្លាំងដកហូតបានអាវុធ១ដើម និងបញ្ជូនបុរសខាងលើនេះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ រួចបន្តនិតិវិធីច្បាប់ បន្តទៀត ៕ Mrr Ka