មិនដឹងកើតអី បុរសម្នាក់លួចរត់ឡើងតោង ជិះ រថភ្លើង ដឹក ទូ កុងតឺន័រ តាំងពី ខេត្ត ព្រះ សីហ នុ រហូត មក ដល់ ភ្នំពេញ យកកាំបិ.តចា.ក់ខ្លួ.នឯងរបួ.ស ផ្អើលសមត្ថកិច្ចលួងឲ្យចុះមិនចុះសោះ
សន្តិសុខសង្គម
486

រាជធានីភ្នំពេញ ៖ បុរស ម្នាក់ មិនដឹងកើតអី បានលួចរត់ឡើងតោង ជិះ រថភ្លើង ដឹក ទូ កុងតឺន័រ តាំងពី ខេត្ត ព្រះ សីហ នុ រហូត មក ដល់ ចំណុច ផែស្ងួត មួយ កន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ក៏យក កូនកាំបិតចាក់ឆ្កៀលដោះ ខ្លួនឯង របួសហូរឈាម ផ្អើលបុគ្គលិក ផែស្ងួត និង សមត្ថកិច្ច លួងលោម ឲ្យ ចុះមកក្រោមវិញ តែបុរសនោះមិនព្រមចុះមកវិញនោះឡើយ កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹក ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ លើ រថភ្លើង ក្នុងភូមិ ត្រពាំង ក្រសាំង ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ រថភ្លើង ១ ខ្សែ នេះ បាន ដឹក ទូ កុងតឺន័រ ចេញពី ខេត្ត ព្រះ សីហ នុ ចូល មក រាជធានី ភ្នំពេញ អត់ដឹងថាមានមនុស្សលួចតោងនោះទេ មក ដល់ ចំណុច ផែស្ងួត បុគ្គលិក ក៏ចាប់ផ្ដើម ស្ទូច ទូ កុងតឺន័រ ចុះ ពីលើ រថភ្លើង ទើបឃើញ បុរស រូប នេះ នៅ អង្គុយលើ ទូ កុងតឺន័រ ទៅ ហើយ ដោយមានកូនកាំបិត ចា ក់ឆ្កៀលដោះ ខ្លួនឯងហូរឈាម រួចទៅអង្គុយ លើ ដងសន្ទូច សម្រាប់ ស្ទូច ទូ កុងតឺន័រ ។ ពេលនោះទាំងបុគ្គលិក ទាំងសមត្ថកិច្ចមូលដ្ឋាន បាន លួងលោម ឲ្យ បុរស រូប នេះ ចុះ មក ដី វិញ តែមិនព្រមចុះសោះ គំរាមមិនឲ្យអ្នកណាមកជិត គិតតែពី ស្រែក ទាមទារ ឲ្យ រថភ្លើង បើក យកគាត់ ទៅ ខេត្តតាកែវ ខណៈសមត្ថកិច្ចបានត្រឹមនិយាយលួងលោមប៉ុណ្ណោះ ៕ មេសា


Telegram