គិតត្រឹមម៉ោង៦ព្រឹកនេះ ស្ថានភាពទឹកនៅអាងទឹកតាម៉ុកបានស្រកចុះ០,០៤ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកនៅម៉ោង៩យប់មិញ !
សន្តិសុខសង្គម
224

ខេត្តឧត្តរមានជ័យ ៖ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នាវេលាម៉ោង៦:០០នាទីព្រឹក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ ស្រកចុះ០,០៤ម៉ែត្រ ធៀបនិងវេលាម៉ោង៩:០០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៩៩ម៉ែត្រ ទឹកបន្តស្រកចុះព្រោះផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ ៕


Telegram