នារីម្នាក់ ត្រូវបានជនសង្ស័យជាឃាតក ដែលជាប្រធានរបស់ខ្លួនធ្វើជាហៅមកប្រជុំបន្ទាន់ រួចសម្លា.ប់ស្លា.ប់នៅកន្លែងធ្វើការ ហើយរត់ទៅដេកនៅមន្ទីរពេទ្យ ត្រូវប៉ូលិសតាមព័ទ្ធឃាត់ខ្លួនដល់មន្ទីរពេទ្យ
សន្តិសុខសង្គម
705

ខេត្តព្រៃវែង ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយនារីម្នាក់ ដែលជាប្រធាន គណនេយ្យ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុវិវឌ្ឍន៍សាខា ស្រុកស្វាយអន្ទរ ត្រូវបានឃាតក ធ្វើ ទារុណកម្ម ចងវាយ និង ច្របាច់ក រហូតស្លាប់ ដោយមានស្នាមរបួសពេញខ្លួន រួចជនសង្ស័យជាឃាតកនោះ បានរត់ទៅផ្ទះនៅ ឯឃុំពាមរក៍ ស្រុកពាមរក៍ រួចសម្រាកនៅមន្ទីរពេទ្យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចុះទៅចាប់ឃាត់ខ្លួនដល់មន្ទីរពេទ្យតែម្តងបញ្ជូនមកធ្វើការសាកសួរ ។

ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយសាកសពស្ត្រីរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ នៅ ក្នុង បន្ទប់ធ្វើការ នៅ ក្នុង អាគារ គ្រឹះស្ថាន ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី រង គ្រោះដែលត្រូវបានគេសម្លាប់នេះ មានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មានមុខរ បរជា ប្រធាន គណនេយ្យ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា ស្រុក ស្វាយ អ ន្ទ រ ស្នាក់នៅភូមិ លេខ៨ សង្កាត់ កំពង់លាវ ក្រុង ព្រៃវែង។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញ គឺ ធម្មតា គ្មាន មនុស្ស ធ្វើការ នោះទេ ប៉ុន្តែ នៅ រសៀល ថ្ងៃនោះ មាន បុគ្គលិក ចូល មក ប្រចាំការ វេន យប់ ហើយ បាន ចូល ទៅ ខាងក្នុងអគារគ្រឹះស្ថាន ក៏ប្រទះ ឃើញស្ត្រី រង គ្រោះ ស្លាប់ ទៅ ហើយ ទើបបង្កការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ ដោយឃើញមាន ស្នាម របួស ជា ច្រើន កន្លែង ទាំង នៅ លើ ដៃជើង ខ្លួនប្រាណ គល់ ក មាន ស្នាម ជាំ ដែលអាចនឹងត្រូវឃាតកធ្វើទារុណកម្ម ចងវាយ និង ច្របាច់ក ខ្លាំង ទើប បណ្ដាលឲ្យស្លាប់ ។

សាច់ញាតិនារីដែលត្រូវគេសម្លាប់ បានប្រាប់សមត្ថកិច្ចថា នៅ ព្រឹក នោះ នាងបានប្រាប់ម្តាយ ថា ប្រធានសាខា របស់ នាង ឈ្មោះ យ៉ុ ម ច ន្ថា បាន ហៅ នាង ទៅ ប្រជុំ តែ ២ នាក់ នៅ កន្លែងធ្វើការ មិនដឹង មានរឿង អ្វី នោះ ទេ រួច ក៏ ចេញ ទៅ បាត់ ស្រាប់តែមកដឹងថា កូន ស្លាប់បែបនេះទៅវិញ ។ បន្ទាប់មកសមត្ថកិច្ចក៏កំណត់ មុខសញ្ញា ជនសង្ស័យ បាន តាម ស្រាវជ្រាវ រហូតដឹង ថា ជនសង្ស័យ ត្រឡប់ ទៅ ផ្ទះ នៅ ឃុំ ពាមរ ក៍ ស្រុក ពាម រក៍ ហើយ ត្រូវ បាន គ្រួសារ នាំ ទៅ កាន់ មន្ទីរពេទ្យ បង្អែក អ្នក លឿង ទើប សមត្ថកិច្ច បន្ត តាម ទៅ ដល់ មន្ទីរពេទ្យ នាំ ជនសង្ស័យយក មកទៅ កាន់អធិការដ្ឋាននគរបាល ស្រុក ស្វាយអន្ទរវិញនៅ ព្រឹក ថ្ងៃ ទី២៧ កញ្ញា នេះ ដើម្បីសាកសួរបន្ត ថាតើរឿងហេតុយ៉ាងម៉េចវិញរហូតឈានដល់ការសម្លាប់ជនរងគ្រោះ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


Telegram