ជនសង្ស័យ២នាក់ ឆក់កាបូបពីស្រ្តីម្នាក់ទាំងព្រឹកព្រលឹម បានសម្រេចរួចជិះរត់គេចខ្លួន រហូតដល់ខណ្ឌមានជ័យទើបសមត្ថកិច្ចឃា.ត់ខ្លួនបាន
សន្តិសុខសង្គម
456

រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច ក្បែរនិងចំណតទ្បាន នៅតាមបណ្តោយផ្លូវ២១៧ ព្រះមុនីរ៉េត ក្នុងសង្កាត់ទំនប់ទឹក រួចរត់គេចខ្លួនរហូតមកដល់ចំណុច ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ តែម្តងនិងដកហូតបានមួយគ្រឿង។

ហេតុការណ៍នេះដែលបានកើតទ្បើងការពីវេលាម៉ោង៦ និង១០ នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ២១៧ ព្រះមុនីរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ រិន ចាន់ថន ភេទប្រុសអាយុ ២១ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុង២ ខណ្ឌមានជ័យរាជធានីភ្នំពេញ និងជនសង្ស័យទី២ មានឈ្មោះ អោម សារី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង២នាក់បុរសម្នាក់ តាមបណ្តោយផ្លូវ២១៧ ព្រះមុនីរ៉េត ជិះនិងចំណតទ្បាន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកែងកង ស្រាប់តែលិចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក់ទ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IE-5901 ធ្វើដំណើរមកពីក្រោយស្របគ្នាជាមួយជនគ្រោះ ក៏ឆក់កាបូបពីស្រ្តីនោះបានសម្រេច ក៏បណ្ដាលឲ្យជនរងគ្រោះដួល ហើយជនសង្ស័យបានជិះរត់គេចខ្លួនរហូតមកដល់ចំណុច ភូមិដំណាក់ធំ៤ សង្តាត់ស្ទឹងមានជ័យទី២ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ តែម្តងនិងដកហូតបានមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានប្រគល់មកកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរនាំនិងចាត់ការតាមផ្លូវច្បាប់៕ មេសា


Telegram