ឆ្លងចរន្តអគ្គិសនី ឆេះ បន្ទប់ធ្វើការនៅក្នុងក្រសួងរ៉ែនឹងថាមពល យ៉ាងសន្ធោសន្ធៅផ្អើលទាំងយប់
សន្តិសុខសង្គម
144

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ បន្ទប់ធ្វើការនៅក្នុងក្រសួងរ៉ែនឹងថាមពល យ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិផ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅក្រសួងរ៉ែ និងថាមពល តាមបណ្តោយផ្លូវលេខ៥១ ភូមិ ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្តាល មក ពីការ ឆ្លងចរន្តអគ្គិសនី ដោយបានឆាបឆេះ ថ្មបេតុង ទំហំ ៣០ម៉ែត្រ គុណ ៣០ម៉ែត្រ ឆេះ តុ ទូ ឯកសារមួយចំនួន និងម៉ាស៊ីនត្រជាក់ចំនួន ០១ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ភ្លាមនោះ មានរថយន្តរបស់ការិយា ល័យ អគ្គិភ័យ ចេញ អន្តរាគមន៍ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ រថយន្ត និងរថយន្តជំនាញ ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ទើបរលត់ទៅវិញ នៅវេលា ម៉ោង ០៩និង៤០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram