ខេត្តកែប ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោម ការ ដឹកនាំ បញ្ជា ដោយ ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា រដ្ឋ ស្នងការ នគរបាល ខេត្ត កែប នៅ ល្ងាច ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្លាំង នគរបាល ប្រឆាំង គ្រឿងញៀន កម្លាំង អន្តរាគមន៍ ពិសេស និង កម្លាំង អធិការដ្ឋាន នគរបាល ក្រុង ស្រុក សហការ ជាមួយ នគរបាល ខេត្តកំពត បាន បង្ក្រាប ករណី ឆក់ ចំនួន ៣លើក ផ្សេង គ្នា នៅ ថ្ងៃ តែ មួយ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោម៣លើកនោះ មាន ខេត្ត កែប ចំនួន ១ លើក និង ខេត្តកំពត ចំនួន ២ លើក ដកហូត បាន មធ្យោបាយ ប្រព្រឹត្ត បទល្មើស ម៉ូតូចំនួន ៩ គ្រឿង និង ឃាត់ខ្លួន ជនសង្ស័យរហូតដល់ ៧ នាក់ ។
ក្រោយ ចាប់ ឃាត់ខ្លួន ជនសង្ស័យ ខាងលើ សមត្ថកិច្ច បាន បញ្ជូន ទៅ កាន់ ស្នងការដ្ឋាន នគរបាល ខេត្ត កែប ដើម្បី សាកសួរ ។ ក្នុងនោះផ្អែក តាម ចម្លើយ សារភាព របស់ ក្រុម ជនសង្ស័យ ថា ខ្លួន ពិតជា បាន ប្រព្រឹត្ត បទល្មើស ឆក់ កាបូប និង ទូរ សព្ទ ដៃ កន្លង មក ជា ច្រើន លើក មក ហើយ ។
ពេលនោះ ជនសង្ស័យទាំងខាងលើ ត្រូវបានការិយាល័យ ជំនាញ បាន កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ ចំនួន ២ នាក់ ប្រព្រឹត្ត បទល្មើស នៅ ខេត្ត កែប ទៅ អយ្យការ អម សាលាដំបូង ខេត្ត កែប និង ជនសង្ស័យ ចំនួន ៥ នាក់ ទៀត ដែល ប្រព្រឹត្ត បទល្មើស នៅ ខេត្តកំពត ប្រគល់ ជូន នគរបាល ខេត្តកំពត ដើម្បី បន្ត នីតិវិធី ច្បាប់៕