ហាមមិនឲ្យប្រមូលផ្តុំ បែរជានាំគ្នាលេងបៀរ ត្រូវប៉ូលិសព័ទ្ធជាប់ចា.ប់បាន១១នាក់ អនុវត្តតាមច្បាប់
សន្តិសុខសង្គម
235

ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ ជំរាបសួរលោកពូស្នងការ ខ្ញុំសូមរំខានឲ្យលោកពូ ប្រើកូនចៅទៅមើលទីតាំងមួយកន្លែងនៅភូមិអរិយក្សត្រ មានការជុំគ្នាលេងបៀរពីរទៅបីវង់រាល់ថ្ងៃចាប់ពីម៉ោង១១ ព្រឹកដល់ម៉ោង៧យប់ ហើយកន្លែងហ្នឹង ខ្ញុំធ្លាប់ដឹងថាមានប៉ូលិស មកបង្រ្កាបម្ដងហើយតែពួកគាត់ដូចជាមិនខ្លាចសោះ តែតាមខ្ញុំដឹងរាល់ថ្ងៃពួកគាត់នៅម្ដុំហ្នឹងដដែល តែប្ដូរផ្ទះលេងម្ដងកាលមុនលេងផ្ទះអ៊ុហួរតែឥឡូវលេងផ្ទះលោកតាមុំ និងកូនឈ្មោះ មីងខេងវិញ ហើយនៅតំបន់ហ្នឹងក៏ធ្លាប់មានជម្ងឺកូវីដ-១៩ ច្រើនដែរ ជាចុងក្រោយសូមអរគុណលោកពូស្នងការដែលតែងតែបម្រើការងារជូនប្រជាពលរដ្ឋរហ័ស សូមអរគុណលោកពូ។

ក្រោយពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកវរសេនីយ៍ឯក ហេង សុផល អធិការ នគរបាលស្រុកល្វាឯម ស្រាវជ្រាវករណីខាងលើ។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង២និង២០នាទីរសៀល លោកអធិការបានចាត់ឲ្យកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រចុះស្រាវជ្រាវបង្រ្កាបជាក់ស្តែង ករណីលេងល្បែងស៊ីសង(បៀរ) មិនរាងចាល នៅចំណុច ផ្ទះឈ្មោះ ម៉ោង សុខេង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ រួមមាន ៖

១-ឈ្មោះ ម៉ោង សុខខេង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ

២-ឈ្មោះ យ៉ុង ចាន់ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ

៣-ឈ្មោះ ឈុន ស្រីនី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ

៤-ឈ្មោះ សឺន វណ្ណី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ

៥-ឈ្មោះ ជា ម៉ាឡែន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ

៦-ឈ្មោះ សេង ហ៊ាន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ

៧-ឈ្មោះ យី ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ

៨-ឈ្មោះ ឡូញ ម៉ាទីន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ

៩-ឈ្មោះនូ ដា ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ

១០-ឈ្មោះ ជា ស្រីខា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ

១១-ឈ្មោះ ម៉ោង សុខឿន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ

អ្នកទាំង១១នាក់ មានទីលំនៅភូមិ ឃុំកើតហេតុ។

ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន ៖

១-បៀរនីឡុងចំនួន៨៥សន្លឹក

២-ប្រាក់រៀលចំនួន ១៨៥០០រៀល

៣-ប្រអប់បៀរចំនួន០១

៤-សំបកធុងនំចំនួន០១

៥-សំបកកំប៉ុងទឹកដោះគោចំនួន០១

៦-កំរាលភួយចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕


Telegram