រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ទាំងយប់បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១និង២៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកវីស្តូ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-9502 បើកបរពីជើងទៅត្បូង ក្នុងស្ថានភាពលឿន រួចក៏រេចង្កូតមកបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ លក់អីវ៉ាន់បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ខណៈរថយន្តវិញក៏រងការខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងនៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ដោយបានទុកពេលឲ្យភាគីម្ចាស់ផ្ទះ និងភាគីរថយន្តបង្ក ចរចារគ្នា ដើម្បីបញ្ចប់រឿងផងដែរ ៕ ពេជ្រ