មន្ត្រីចរាចរណ៍ នៃអធិការដ្ឋានខណ្ឌទួលគោករបួ.សធ្ង.ន់ ក្រោយអ្នកបើកបរម៉ូតូស្រវឹងជិះលឿន មកបុកពេញទំហឹងពេលអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុ.ធជាតិផ្ទុះ នៅផ្លូវ២៧១
សន្តិសុខសង្គម
91

រាជធានីភ្នំពេញ ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង៥៥នាទី មានករណី ជនសង្ស័យបើកម៉ូតូ ០១គ្រឿង ម៉ាកលែត ពណ៌ស ផ្លាកលេខ ភ្នំពេញ1HM9792 បានបើកម៉ូតូក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងខ្លាំង បុកកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច អនុវត្តន៍ច្បាប់ចរាចរណ៌ និងត្រួតពិនិត្យអាវុធជាតិ ផ្ទុះ បណ្តាលឲ្យមន្ត្រីរងរបួសធ្ងន់ ម្នាក់ គឺលោកអនុសេនីយ៌ឯក ស៊ុយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៌ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ទួលគោក នៅចំណុចតាមផ្លូវលេខ២៧១ មុខផ្សារហេងលី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

បន្ទាប់ពីកើតហេតុ ជនបង្ក និងមន្ត្រី អ្នក អនុវត្ត ន៍ច្បាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយពីការសម្រាកព្យាបាលរួច ជនបង្កនឹងត្រូវរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា សូមបើកបរដោយការទទួលខុសត្រូវ បើស្រវឹង សូមកុំបើកបរ !!! ៕


Telegram