រថយន្តស៊េរីទំនើបឡិចស៊ីស៤៧០ សង្ស័យបើកលឿនបុកពីក្រោយម៉ូតូឃ្លីក អូ.សជាប់ក្រោមរថយន្តប្រមាណ៥ម៉ែត្រ របួ.សធ្ង.ន់៣នាក់ទាំងយប់
សន្តិសុខសង្គម
153

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ សង្ស័យក្នុងល្បឿនលឿន បានបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងជិះដោយយុវជន៣នាក់ ស្របទិសគ្នា អូសជាប់ក្រោមរថយន្ត ប្រមាណ៥ម៉ែត្រ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១ និង៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ផ្លូវ២៧១ កែងនឹងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2J-9007 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រពីជើងទៅត្បូង លុះដល់ចំណុចត្រង់ចំណុចកើតហេតុ ក៏មានយុវជនចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីប ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ1GB-7899 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ពីកើតទៅលិច បានបត់ចូលតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពេលនោះសង្ស័យបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូចំពីក្រោយម៉ូតូ ជាប់ក្រោមរថយន្តអូសប្រមាណ៥ម៉ែត្រទើបឈប់ បណ្តាលឲយុវជន៣នាក់នោះ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។

ភ្លាមនោះ បុរសដែលជាអ្នកបើកបររថយន្ត បើកទ្វារចុះពីរថយន្ត ដើម្បីគេចខ្លួន តែត្រូវបានកងកម្លាំសមត្ថកិច្ចអន្តរាគម៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram