រាជធានីភ្នំពេញ ៖ នារីម្នាក់ជាកូនកំព្រា តូចចិត្តគេមើលងាយខ្លាំងពេក អាសូរជីវិតខ្លួនឯង បែរជាមកចង់បញ្ច.ប់ជីវិត នៅលើស្ពានជ្រោយចង្វា តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយលួងលោមទាន់ពេល បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពី នារីខាងលើ ដែលមានអាយុ២២ឆ្នាំ ស្នាក់នៅម្តុំព្រែកឯង បានឲ្យដឹងថា ខ្លួនជាក្មេងកំព្រា គិតអ្វីមិនចេញនោះទេ ទើបមកអង្គុយយំនៅលើស្ពានជ្រោយចង្វារ អស់រយៈពេលជិត២ម៉ោងមកហើយ ចង់បញ្ចប់ជីវិតឲ្យផុតទុក្ខទាំងអស់ នៅលើស្ពាន រាល់ថ្ងៃគ្រួសារក៏គ្មាន ឪពុកម្ដាយក៏ស្លាប់ចោលនាងតាំងពីនាងនៅតូច ជីវិតសព្វថ្ងៃត្រូវគេមើលងាយមិនឲ្យតម្លៃថែមទៀត ទើបនាងចង់លោតទឹកសម្លាប់ខ្លួន ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ បានឃើញនាំគ្នាជួយនិយាយណែនាំនាង កុំឲ្យគិតខ្លី និងលើកទឹកចិត្តនាងជាច្រើន រហូតនាងលែងគិតផ្លូវអវិជ្ជមានបែបនេះ ហើយហៅជិះកង់បីជិះត្រឡប់ទៅផ្ទះជួលរបស់នាងវិញ ៕ Mrr Ka