សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបបទល្មើសនេសាទ កម្ទេចសម្ភារៈបទល្មើសចោលនៅនឹងកន្លែង
ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ បានចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចមេទឹកខ្លាក្រាបនិង មេទឹកស្មោញ ក្នុងភូមិសាស្រ្ត ក្រោយភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នាំង។
ក្នុងនោះសមត្ថកិច្ចបានធ្វើការ កម្ទេចលបលូស្បៃម៉ុង ចំនួន០៨មាត់ , សាច់របាំងអួនប្រវែង២១០មែត្រ កម្ទេចចោលនឹងកន្លែង, បង្គោល៤៥ដើម កម្ទេចចោលនឹងកន្លែង និងបានប្រលែងកូនត្រីចម្រុះ៤៥គីឡូក្រាម ចូលក្នុងទន្លេវិញ ៕