រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល គីឡូម៉ែត្រ លេខ ៦ បានរកឃើញ គ្រឿងញៀន ដែលត្រូវបានជនសង្ស័យម្នាក់ បោះចោល កាលពីវេលាម៉ោង ២ព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នៅ ចំណុច ដី ឡូត៍ មួយ កន្លែង ក្នុង ក្រុម ១៣ ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌឫស្សីកែវ ។
ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនោះ រួមមាន៖
១. ថ្នាំ គ្រាប់ ផ្កាឈូក MDMA ចំនួន ៧២ ក្រាម
២. ថ្នាំ គ្រាប់ ពណ៌ ប្រផេះ MDMA ៣០០ ក្រាម
៣. ក្រាម ពណ៌ ស ( កេ តា មីន ) ១៦០ ក្រាម
៤. យ៉ា សា ប៉ា ម ១១៥ គ្រាប់ ។
សរុបទាំងអស់ ៖ ប្រភេទ MDMA ចំនួន ៣៧២ ក្រាម បូក នឹង ប្រភេទ កេ តា មីន ១៦០ ក្រាម សរុប មាន ចំនួន ៥៣២ ក្រាម ដែល ជា របស់ ជនសង្ស័យ ។
លុះដល់ ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ៩ព្រឹក កម្លាំង ជំនាញ់ខណ្ឌ បាន សហ ការ ជាមួយ កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាលរាជ ធានី ភ្នំពេញ បាន ចុះ ទៅ ដល់ទី តាំង កើតហេតុរបស់ជនសង្ស័យ ឈ្មោះ សាន្ត វិសាល បាន ជួល ស្នាក់ បណ្ដោះអាសន្ន លេខ B២ ក្រុម ១៣ ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
ក្នុងនោះ ដោយ មានការ ឯកភាព ពី ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ លោក ចែ សុង បាន អនុញ្ញាតិ អោយធ្វើ ការ ឆែកឆេរ លំនៅ ដ្ឋា ន ខាងលើ ជា លទ្ធផល មិន មាន អ្វី គួរ អត់ កត់សំគាល់ ឡើយ ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ