នគរបាលប៉ុស្តិ៍ជើងឯក បង្ក្រាបក្រុមជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ មានទាំងកាំភ្លើងជ័រនិងដាវ បានចំនួន៨នាក់
សន្តិសុខសង្គម
480

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ជើងឯក បានដឹកនាំកម្លាំងចុះទៅបង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដាវកែច្នៃ ចំនួន០១ដើម ប្រវែង៥៦សង់ទីម៉ែត្រ និងកាំភ្លើងជ័រខ្លី ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ កាលពីវេកាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងរោងចិញ្ចឹមទា ផ្លូវលំ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់រួមមាន៖

១-ឈ្មោះ គា រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនចិញ្ចឹមទា ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ អឿន រ៉េត ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣-ឈឹម ដារ៉ា ហៅម៉ាប់ ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤-ឈ្មោះ ចែម សីហា ហៅវេហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៥-ឈ្មោះ សុទ្ធ សំនៀងភីលីត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៦-ឈ្មោះ ឡុង សុភន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដាំត្រកួន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៧-ឈ្មោះ ភឿន សុខលុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៨-ឈ្មោះ ខ្លឹង ដែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ក្រាមសថ្លាចំនួន០២កញ្ចប់ថង់តូច,ដាវកែច្នៃ ចំនួន០១ដើម (ប្រវែង៥៦សង់ទីម៉ែត្រ), កាំភ្លើងជ័រខ្លី ពណ៏ខ្មៅ ចំនួន០១ដើម, ម៉ូតូម៉ាក ស្មាត ពណ៌ខ្មៅ មានលេខតួនិងលេខម៉ាស៊ីន217181 គ្មានស្លាកលេខ ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ ចំនួន០១គ្រឿង, កាបូបស្ពាយ ចំនួន០២ (ពណ៌ខ្មៅ ចំនួន០១ , ពណ៏ខៀវ ចំនួន០១), ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀន ចំនួន០១, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ស្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 ចំនួន០១សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕ មេសា


Telegram