ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសនៅក្នុងផេកហ្វេប៊ុកផ្ទាល់ខ្លួន របស់ឯកឧត្តមនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាករបស់បងប្អូនប្រជាពល រដ្ឋ ក្នុងតំបន់បិទខ្ទប់ លោកបានសម្រេចរំសាយ រាល់តំបន់ក្រហម លឿងទុំ ទាំងអស់ទូទាំង ប្រទេស ដើម្បីទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋអាចចេញមករកស៊ីទទួលទានឡើងវិញ តែកុំបីភ្លេចអនុវត្តn "៣ការពារ ៣កុំ" ថែមទាំងចាក់វ៉ាក់សាំង។
ឯកឧត្តមបាន បង្ហាញថា ខ្ញុំនឹងស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ដាក់តំបន់ក្រហមឡើងវិញ នៅពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បន្តបំពានមិនអនុវត្តន៍តាមវិធានការ សុខាភិបាល ៣ការពារ ៣កុំ បណ្តាលឱ្យឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត។ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាល និងបន្តបើកមណ្ឌលព្យាបាលមណ្ឌលចត្តាឡីស័ក និងសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាដែលមានអាការៈសង្ស័យ អាចមកយកសំណាក និងព្យាបាលបានតាមការស្ម័គ្រចិត្ត ចៀសវាងទៅចម្លងដល់អ្នកដទៃទៀត និងសូមអំពាវនាវ ឱ្យបងប្អូនត្រូវតែចេះ "រៀនរស់តាមបែបគន្លងថ្មី" ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាតបាន ចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាបដូចជា៖ វត្តអារាម ផ្សាររដ្ឋ-ឯកជន តូច ធំ រមណីយដ្ឋាន ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ ក្នុងប្រាសាទ និងក្រៅប្រាសាទ សាលារៀនរដ្ឋ-ឯកជន និងទីប្រជុំជនមួយចំនួន។ល។ ជាមួយគ្នានេះឯកឧត្តមក៏បានជំរុញឱ្យមានការប្រើប្រាស់ សេវាដឹកជញ្ជូនឱ្យបានច្រើនបំផុត ដូចជា រ៉ឺមក់កង់៣ និងក្រុមហ៊ុនដឹក ជញ្ជូនផងដែរ ចៀសវាងការប៉ះពាល់ផ្ទាល់។
ឯកឧត្តមនៅតែសង្ឃឹម និងជឿជាក់ថា យើងអាចធ្វើបាន ខ្ញុំធ្វើតែម្នាក់ឯងមិនបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេ ដែលសម្រេចលើវាសនារបស់ខេត្តយើង ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យទាំងអស់គ្នា៕ AKP