ខេត្តកោះកុង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ២ និង ៣០ នាទី រសៀល ផ្នែក ជំនាញ ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ស្រុកស្រែ អំបិល បាន ទទួល ពាក្យបណ្ដឹង ពី ឈ្មោះ ឃី ម ខន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ គ្រូពេទ្យ មាន ទីលំនៅ ភូមិ ទឹក ប៉ោង ឃុំ បឹង ព្រាវ ប្ដឹង ឈ្មោះ សៀង ហៃ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជាងដែក មាន ទីលំនៅ ភូមិ ឃុំ ជាមួយ គ្នា ប្តឹង ពី បទ ប្រើ អំពើ ហិង្សា ជេរ ប្រមាថ និង រំលោភ លើ លំនៅ ដ្ឋា ន របស់ គាត់ ។
ក្នុង ពាក្យបណ្តឹង លើក ឡើង ថា កាលពី ថ្ងៃ ទី ១៦ ខែសីហា ឆ្នាំ ២០២១ វេលា ម៉ោង ៨យប់ ជន រូប នេះ បាន យក ដែក បំពង់ ទីប និង ដាវ វាយ និង បម្រុង កាប់ លើ រូប គាត់ ( គ្រូពេទ្យ ) ប៉ុន្តែ ពុំ បណ្ដាលឲ្យ រង របួស ឡើយ ដោយសារ មាន អ្នក នៅ ជិត ចាប់ ជន រូប នេះ ជាប់ ។ ដោយឡែក នៅ ថ្ងៃ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ៨យប់ ពេល រូប គាត់ ( គ្រូពេទ្យ ) កំពុង អង្គុយ ជុំ គ្នា ហូប បាយ ជាមួយ ក្រុម គ្រួសារ ខណៈនោះ ស្រាប់តែ ជនសង្ស័យ រូប នេះ បាន យក ដុំ ថ្ម គប់ ដំបូលផ្ទះ របស់ គាត់ ចំនួន ៣ ដង និង បាន ជេរ ប្រមាថ មក លើ រូប គាត់ ដោយ ពុំ មាន មូលហេតុ អ្វី ទាល់តែ សោះ ។
ក្រោយ ពេល សួរ ចម្លើយ ជនសង្ស័យ បាន សារភាព ថា ខ្លួន ពិតជា បាន ប្រព្រឹត្ត លើ ជន រង គ្រោះ ពិតប្រាកដ មែន និង បាន ធ្វើតេស្ត រក សារធាតុ ញៀន មាន បង្ហាញ ថា វិជ្ជមាន ( មាន ផ្ទុក សារធាតុ ញៀន ក្នុង ខ្លួន ) និង បាន ធ្វើតេស្ត រហ័ស រក មេរោគ កូ វី ដ -19 ( អវិជ្ជមាន ) ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន ឃាត់ខ្លួន នៅ អធិការដ្ឋាន ស្រុកស្រែ អំបិល ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅ កាន់ ស្នងការដ្ឋាន នគរបាល ខេត្តកោះកុង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕