ររថយន្តកុងតឺន័រ រេចង្កូតបុកបង្គោលភ្លើងបាក់១ដើម រួចបួងចង្កូតមួយទំហឹង ដឹងថាមិនស្រួលតៃកុងលោតចុះ បែរជាត្រូវទូកុងតឺន័រធ្លា.ក់សង្ក.ត់អូសដា.ច់ខ្លួ.នជា២ស្លា.ប់យ៉ាងរ.ន្ធ.ត់.
សន្តិសុខសង្គម
147

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើកបររថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតបុកបង្គោលភ្លើងបាក់មួយដើម រួចបានបួងចង្កូតមួយទំហឹង រួចតៃកុងរថយន្តនោះបានលោតចុះខ្លាចក្រឡាប់លើ បែរជា ត្រូវទូកុងតឺន័រ ដែលនៅលើរថយន្តនោះ ធ្លាក់ក្រឡាប់មសង្កត់លើស្លាប់ បែកសពខ្ទេចដាច់ចេញពីគ្នាមើលលែងយល់តែម្តង កាលពីវេលាម៉ោង ៨ និង៣៥នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកដើមពោធិ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសដែលស្លាប់នេះ មានឈ្មោះ គិត ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិល ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម កន្ទុយសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 4A-0484 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង១ដើមរលើងគល់ រួចតៃកុងរថយន្តនោះ បាន ព្យាយាមបួងចង្កូតមកខាងស្តាំដៃវិញមួយទំហឹង ដោយដឹងថាមិនស្រួល តៃកុងរថយន្តនោះក៏បានលោតចុះពីរថយន្ត ស្រាប់តែធ្លាក់ទូកុងតឺន័រ លើរថយន្តនោះ មកសង្កត់អូសជាច្រើនម៉ែត្រ ដាច់សពជា២កំណាត់បែកខ្ទេចមើលលែងយល់តែម្តង ខណៈរថយន្តនោះវិញ បានធ្លាក់ទៅខាងស្តាំផ្លូវ បណ្ដាលឲ្យខូចខាត តែសំណាងល្អដែលមិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តនេះ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង រង់ចាំដោះស្រាយបន្ត និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ ពេជ្រ


Telegram