លទ្ធផលត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ៣០ ថ្ងៃ នៃខែកញ្ញា រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ សរុបចំនួន១៩.៥៨៦ គ្រឿង
សន្តិសុខសង្គម
113

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក នៅ ថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ឲ្យ ដឹង ថា ចំនួន គោលដៅ សរុប ១៥៦ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ៤,០៤២ គ្រឿង ម៉ូតូ ២,៦៧៧ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៧៨៤ គ្រឿង មាន ម៉ូតូ ចំនួន ៦៦៧ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

ដោយឡែក ក្នុង រយៈពេល ៣០ ថ្ងៃ ( ថ្ងៃ ទី ០១-៣០ ខែកញ្ញា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ១៤៨.៨២០ គ្រឿង។ ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៩.៥៨៦ គ្រឿង មាន ម៉ូតូ ចំនួន ១៥.៣៩៧ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ៣០ ថ្ងៃ នៃ ខែកញ្ញា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ង ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕


Telegram