ស្លា.ប់ និង របួ.ស មនុស្សចំនួន១៣ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍១២លើកទូទាំងប្រទេស នៅថ្ងៃទី៣០ ខែកញ្ញា
រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សូម បើកបរ គោរព ច្បាប់ ចរាចរណ៍ ឲ្យ បាន ខ្ជាប់ខ្ជួន ! គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ នេះ បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ៥ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ៧ នាក់ ( ស្រី ១ នាក់ ) របួសស្រាល ១ នាក់ ។
ក្នុងនោះ យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ នៅ ថ្ងៃ ទី ៣០ ខែកញ្ញា បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស ចំនួន ១៣ នាក់ កើតឡើង ដោយសារ ការ ប៉ះទង្គិច គ្នា ចំនួន ១២ លើក ៕