ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន
សន្តិសុខសង្គម
225

ខេត្តតាកែវ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះមានស្រី០២នាក់ នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖

ទី១-ឈ្មោះ ផល ផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល(ជួញដូរ)។

ទី២-ឈ្មោះ ឆេង ស្រីម៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ជួញដូរ)។ ទី៣-ឈ្មោះ សយ ប៊ុនស្រ៊ី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ(ប្រើប្រាស់)។ ទី៤-ឈ្មោះ ខន ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)។

ទី៥-ឈ្មោះ រិន គឹមរ៉ុង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល(ប្រើប្រាស់)។

ក្នុងនោះ កម្លាំងបានធ្វើការវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០១កញ្ចប់តូច ដែលមានទម្ងន់១,០៣ក្រាម(មួយក្បៀសសូ ន្យបីក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះ ផល ផា , គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០១កញ្ចប់តូច ដែលមានទម្ងន់០,៥៣ក្រាម(សូន្យក្បៀសហាសិបបីក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះឆេង ស្រីម៉ី, ម៉ូតូចំនួន០២គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ០១គ្រឿង ម៉ាកប៊ីត(beat) ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AG-8693 និងទូរស័ព្ទចំនួន០៥គ្រឿង ម៉ាក(ifon=01,oppo=03,Tecno=01)។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕  


Telegram