ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងផ្ទះ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ៧ និង ៥០នាទី យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុនេះមានឈ្មោះ វី សាវ៉ៃ ភេទ ប្រុស អាយុ ៥ ២ ឆ្នាំ ត្រូវបានអគ្គិភ័យឆេះផ្ទះដែលមានទំហំ ៥.៧០ម៉ែត្រ x៧ មែត្រ ធ្វើពីឈើក្រាលក្តារ ជញ្ជាំងក្តា ប្រក់ស័ង្កសី ដោយមានរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី តក់ សួគ៍ អធិការរង បានចុះដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបភ្លើងរលត់១០០% ។
ចំណែក សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បណ្តាល មក ពីម្ចាស់ផ្ទះកាន់គ្រូនៅក្នុងផ្ទះ មានការរៀបចំអាសនៈ(គ្រូ) បានដុតធូបទៀនជាប្រចាំ ហើយនៅពេលដែលភ្លើងឆេះពុំមានម្ចាស់នៅនឹងផ្ទះទេ ទើបបង្កជាអគ្គិភ័យឆេះផ្ទះផ្នែកខាងលើប្រហែល ២០% បំផ្លាញទ្រព្យសម្បត្តិសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន តែម្តង ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ