ខេត្ត បាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៩ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចបាន្យដឹងថា អគ្គិភ័យនេះ បានឆេះផ្ទះទំហំ ៦x៧ ម៉ែត្រ ប្រភេទថ្មក្រោមឈើលើ របស់ម្ចាស់ឈ្មោះ ចាន់ ទុំ ភេទ ស្រី អាយុ ៥៨ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បណ្តាលឲ្យឆេះផ្ទះសម្បែង និងឆេះសម្លៀកបំពាក់ តុ ទូ និងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង រួចបន្តរាលដាលឆេះដល់ផ្ទះមួយខ្នងទៀត ដែលមានទំហំ ៦x៨ ម៉ែត្រ ថ្មក្រោម ឈើលើ របស់ម្ចាស់ឈ្មោះ អ៊ី តង ភេទ ស្រី អាយុ ៥៥ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ឆេះផ្ទះខ្ទេចទាំងស្រុង , ឆេះប្រាក់ដុល្លារអស់ ១,០០០ ដុល្លារ និងឆេះសម្លៀកបំពាក់ តុ ទូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។
ចំណែកមូលហេតុ សមត្ថកិច្ចបានបន្តឲ្យដឹងថា បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី និងមានការអន្តរាគមន៍ពី កម្លាំង អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង ក្នុងនោះមាន រថយន្តរបស់អធិការស្រុកចំនួន ០១ គ្រឿង រថយន្តរបស់ស្នងការខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្តផង ដែរ ទើបរលត់ទៅវិញ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ