ដុតធូបមូស ឲ្យគោចងនៅក្រោមផ្ទះ ក្លាយជាអគ្គិភ័យឆេះផ្ទះខ្ទេច
សន្តិសុខសង្គម
135

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ កាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ ស៊ិន រ៉ា ភេ ទ ប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ សោម ម៉ៅ អាយុ៤២ឆ្នាំ រស់នៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង ខណៈបុរសជាម្ចាស់ផ្ទះ និងប្រពន្ធព្រមទាំងកូន បានទៅរកស៊ីនៅពេជ្រនិល ក្រុងព្រះសីហនុយូរៗ មកផ្ទះម្ដង ដោយឲ្យឈ្មោះ សោម ញ៉ាញ់ ត្រូវជាបង នៅមើលថែរក្សា ។ លុះពេលកើតហេតុ បងរបស់ម្ចាស់ផ្ទះ បានដុតធូបមូស ឲ្យគោចងនៅក្រោមផ្ទះហើយក្រោមផ្ទះ មានស្លឹកកណ្ដប ជាច្រើន ទើបបណ្ដាល ឲ្យ ភ្លើងឆេះ ផ្ទះដែលមានទំហំ ៨ x០៧ ម៉ែត្រ សសរឈើ ជញ្ចាំងឈើ ក្រាល ក្តា ប្រក់ស៊ីប្រូ អស់ទាំងស្រុង និងបំផ្លាញសម្ភារៈមួយចំនួនទៀត ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram