មានជំងឺប្រចាំកាយ រាំរ៉ៃ យូរមកហើយ បូករួមទាំងខឹងកូនទៀត ដុតផ្ទះខ្លួនឯង បណ្តាល ឲ្យ ស្លា.ប់ ក្នុង បន្ទប់ តែម្តង
សន្តិសុខសង្គម
180

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ ខឹងកូន ខ្លួន ឯង នឹងមានជំងឺប្រចាំកាយ រាំរ៉ៃ យូរ ដុតផ្ទះខ្លួនឯង ចោល បណ្តាល ឲ្យ ស្លាប់ ក្នុង បន្ទប់ តែម្តង បង្កការភ្ញាក់ផ្អើលនៅម៉ោង៧យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងនោះ អគ្គិភ័យនេះ បានឆេះផ្ទះចំនួន០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី ទំហំ ទទឹង ៤,៥ម៉ែត្រ បណ្តោយ ១០ម៉ែត្រ ដែលជាកម្មសិទ្ធរបស់ឈ្មោះ កែវ ពៅ ភេទ ស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងបានឆេះបំផ្លាញផ្ទះអស់ទាំងស្រុង។

ក្នុងនោះ បើតាមការបំភ្លឺរបស់ឈ្មោះ លី ក្បក ភេទ ប្រុស អាយុ ២៨ ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា ម្តាយរបស់គាត់មានជំងឺរាំរ៉ៃប្រចាំកាយយូរ ហើយតែងតែខឹងឈ្លោះជាមួយគាត់។ លុះមុនពេលកើតហេតុ ដោយសារឃើញម្តាយប្លែកៗ គាត់បានទៅប្រាប់ឪពុកគាត់ ដែលនៅផ្ទះផ្សេងគ្នាថា ម្តាយខ្លួនមានសាំងនិងបានយកសំបកកេះចូលបន្ទប់ ។ គ្រាន់តែប្រាប់រួច ប្រពន្ធគាត់ទូរស័ព្ទមកប្រាប់ថា ម្តាយគាត់ដុតផ្ទះគាត់ឆេះហើយ ពេលគាត់មកដល់ក៏ឃើញផ្ទះឆេះអស់បាត់ទៅហើយ និងឃើញសពម្តាយ ស្លាប់នៅក្នុងបន្ទប់តែម្តង ។

ក្នុងករណីនេះ សមត្ថកិច្ចក៏បានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកព្រៃនប់ ចេញ អន្តរាគមន៍ ចំនួន ០១ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ផងដែរទើបរលត់ទៅវិញ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram