ខេត្តព្រះសីហនុ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ មានការ ដឹកនាំ បញ្ជា ពី សំណាក់ លោក ឧត្តមសេនីយ៍ទោ ជួន ណា រិ ន្ទ ស្នងការ នគរបាល ខេត្ត ព្រះ សីហ នុ នៅថ្ងៃ ទី ០១ ខែតុលា ឆ្នាំ ២០២១ កម្លាំង នគរបាល ជំនាញ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះ សីហ នុ សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ បាន ធ្វើ ប្រតិបត្តិការ បង្ក្រាប ករណី គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ជា បន្តបន្ទាប់ នៅ ចំណុច ភូមិ ដូង ស្ថិត នៅ ក្រុម ២១ ភូមិ ០១ សង្កាត់ លេខ ០៤ ក្រុង - ខេត្ត ព្រះ សីហ នុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែល កម្លាំង នគរបាល ជំនាញ ឃាត់ខ្លួន បានរួមមាន ទី១ឈ្មោះ អ៊ឹម ធា រ៉ា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន ពិតប្រាកដ និង ទី២ឈ្មោះ ជីវ គឹ ម ហ្វី ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ។ ដកហូតបាន ម្សៅ ក្រាម ពណ៌ ស ថ្លា សង្ស័យ សារធាតុ ញៀន ៣៨ កញ្ចប់ និង ទូរស័ព្ទ ដៃ ចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានកម្លាំង ជំនាញ បាន នាំ មក កាន់ អធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ កំពុង សាកសួរ និង ចាត់ការ តាម នីតិវិធី ច្បាប់៕