ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ ទី០១ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោ ង៩និង២០នាទី លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បា លស្រុកថ្មគោល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ត្រា ថាវ ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិព្រៃទទឹង ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំ បង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការ សាកសួរទាក់ទង នឹងករណីរំលោ ភ សេពសន្ថវៈលើជនរងគ្រោះ ជាអនី តិជនអាយុ ១២ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០ ២១ វេលាម៉ោង៨យប់ ជនសង័្សយខាងលើបានធ្វើសកម្មភា ពរំលោភ សេពសន្ថវៈទៅលើក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឈ្មោះ ម .រ អាយុ ១២ឆ្នាំ រស់នៅមូល ដ្ឋានខាងលើបានសម្រេច។ លុះដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២១ ម្តាយរបស់ជនរងគ្រោះបានប្តឹងចូលមក សមត្ថកិច្ចនគរបាលអំពីករណីនេះ ហើយពេលបន្ទាប់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរូបគាត់មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើ បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈទៅលើក្មួយស្រីជាអនី តិជន កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២១ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីកសា ង សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕