ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធឿន រ៉ាម៉ាញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រកាត់ដេរអូរនាង ស្នាក់នៅបន្ទប់ជួល ភូមិអូរប្ញស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យរូបនេះ ត្រូវបានម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួននៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបទរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ បន្ទាប់ពីមានបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីដែលជាសង្សារពិតមែន ក្រោយពីមានទំនាក់ទំនងជាមួយគ្នារយៈពេល១សប្តាហ៍កន្លងមក នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២១ នាងបានណាត់ឲ្យខ្លួនទៅយកនាងមកលេងក្នុងបន្ទប់ខ្លួនជួល ហើយបានរួមភេទជាមួយនាងបានសម្រេច០១ដង ហើយបានដឹកនាងទៅផ្ទះវិញ លុះល្ងាច ថ្ងៃដដែល ត្រូវបាននគរបាលមកឃាត់ខ្លួនតែម្តង ។
ដោយផ្អែកតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឧន រ៉ាម៉ាញ នគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនិតិវិធីហើយដែរ ៕