រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួច កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ នៅចំណុច មុខការ៉ាស់សាំងPTT ផ្លូវជាតិលេខ៥ ក្រុមទី ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ប៉ុន សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូផាស្អាប់ មានទីលំនៅផ្ទះ១៤៩ ក្រុម១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យទី១-ឈ្មោះ ម៉ៅ ចក្រភព ភេទ អាយុ ១៩ឆ្នាំ ខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សំណង់មិនរៀបរយ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីត.១៩ ទី២-ឈ្មោះឡុក គុណទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិត ប្រាកដ មានទីលំនៅសំណង់មិនរៀបរយ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិត.១៩ ។
ក្នុងនោះសមត្ថកិច្ចធ្វើការដក ហូតវត្ថុតាងរួមមាន ៖ កូនសោរខ្សៀរលេខ៨ ចំនួន០១, ដែកសំប៉ែតចុងស្រួចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកBAJA (ផាសា្អប់) ពណ៍លឿង (សេរី016) សា្លកលេខភ្នំពេញ1CS7946 (របស់ជនរងគ្រោះ) ។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ជនរងគ្រោះ បានទុកម៉ូតូផាសា្អប់នៅមុខការ៉ាស់សាំងPTT ចំណុចក្រុម១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ក៏ដើរចេញទៅហូបបាយនៅផ្ទះខាងក្រោយការ៉ាស់សាំងPTT ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានមកលួចឆ្កឹះសោរកុងតាក់កង់បីឥណ្ឌា យកចេញពីមុខការ៉ាស់សាំងPTT ដែលជនរងគ្រោះចតទុក ត្រូវអ្នកជិតខាងឃើញក៏ស្រែកចោរៗ ផ្អើលជួយដេញ ក៏កម្លាំងល្បាតប៉ុស្តិ៍អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវវថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ យកមកប៉ុស្តិ៍ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់បន្តទៀត ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ