មនុស្ស៥នាក់ ដែលល.ង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ កាលពីម្សិលមិញ ត្រូវបានក្រុមសង្គ្រោះរាវរកឃើញអស់ហើយ សរុបស្លា.ប់៤នាក់ និងម្នាក់ទៀតនៅមានជីវិត...
សន្តិសុខសង្គម
293

ខេត្តព្រះសីហនុ ៖ យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតមកទល់យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះ ដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ ។

គិតត្រឹមម៉ោង២១យប់ ក្រុមសង្រ្គោះរបស់យើងបានស្រង់មនុស្សបានចំនួន០៤នាក់ ក្នុងនោះមានម្នាក់សង្រ្គោះបាន និង០៣នាក់ទៀតបានស្លាប់បាត់បង់ជីវិត ហើយនៅសល់ម្នាក់ទៀតបាត់ខ្លួន ។ ក្នុងរង្វង់ប្រតិបត្តិការនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដាក់បទបញ្ជាឲ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះ ដែលកំពុងបាត់ខ្លួនឲ្យបានឃើញ ។

រហូតមកទល់នឹងម៉ោង ១រំលងអាធាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ដែលលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ អាជ្ញាធរបានរកឃើញ សាកសពជនរងគ្រោះទី៥ ចុងក្រោយគេ សរុបមនុស្សទាំង៥នាក់ គឺបានរកឃើញអស់ហើយ ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង ៥ នាក់ ដែលលង់ទឹកសមុទ្រនេះ រួមមាន ៖

ទី១ ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ ១១ ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួស) ។

ទី២ ឈ្មោះ ឡេង ឌៀប ភេទស្រី មានទីនៅឃុំអូឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់បាត់បង់ជីវិត ។

ទី៣ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ ១២ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ។

ទី៤ ឈ្មោះ សុងសូ សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ។

ទី៥ ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។

បច្ចុប្បន្ន សាកសព០៤នាក់ (ស្រី០២នាក់) បានប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករងរបួលម្នាក់ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ សំណាង




Telegram