រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល ៣ ថ្ងៃ គឺ ថ្ងៃ ទី ៥ ដល់ ថ្ងៃ ទី ៧ ខែតុលា នៃ ឱកាស សម្រាក ភ្ជុំបិណ្ឌ ឆ្នាំ នេះ គ្រោះថ្នាក់ ចរាច ណ៍ នៅ ទូ ទាំង ប្រទេស បាន កើតឡើង ៣៥ លើក បណ្តាល ឱ្យ មនុស្ស ស្លាប់ ១៤ នាក់ និង របួស ៦៤ នាក់ ក្នុង នោះ របួសធ្ងន់ ៤៣ នាក់ ។ ចំនួន អ្នក របួស និង ស្លាប់ ដោយ គ្រោះថ្នាក់ ចរាច រេ ណ៍ ឆ្នាំ នេះ ប្រហាក់ប្រហែល នឹង ឆ្នាំ មុន ដែរ ។
យោង តាម របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បង្ហាញ ថា នៅ ថ្ងៃ ទី ៥ ខែតុលា ត្រូវ នឹង ថ្ងៃ ទី ១ នៃ ថ្ងៃ ឈប់ សម្រាក បុណ្យ ភ្ជុំបិណ្ឌ នៅ ទូ ទាំង ប្រទេស កើត មាន គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ចំនួន ៩ លើក បណ្តាល ឲ្យ ស្លាប់ ៥ នាក់ និង របួស ១៨ នាក់ ។ នៅ ថ្ងៃ ទី ៦ ខែតុលា មាន គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ១១ លើក បណ្តាល ឲ្យ ស្លាប់ ៣ នាក់ និង របួស ២២ នាក់ ។ ចំណែក ថ្ងៃ ទី ៧ តុលា នេះ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ១៥ លើក បណ្តាល ឱ្យ មាន មនុស្ស ស្លាប់ ៦ នាក់ និង របួស ២៤ នាក់ ។
តាម របាយការណ៍ ដដែល មូលហេតុ គ្រោះថ្នាក់ ចរាចរណ៍ កើត មាន ក្នុង ពេល ភ្ជុំបិណ្ឌ នេះ បង្ក ឡើង ច្រើន ជាងគេ ដោយសារ បើកបរ លើស ល្បឿន កំណត់ បើកបរ មិន គោរព សិទ្ធិ វ៉ា ប្រជែង គ្រោះថ្នាក់ បត់ គ្រោះថ្នាក់ និង ដោយសារ អ្នកបើកបរ មាន សារធាតុ ស្រវឹង ។
ខណៈកាលពី រដូវ បុណ្យ ភ្ជុំបិណ្ឌ ៣ ថ្ងៃ កាលពី ឆ្នាំ ២០២០ ត្រូវ នឹង ថ្ងៃ ទី ១៦ ដល់ ថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូ ទាំង ប្រទេស សម្លាប់ មនុស្ស ១៥ នាក់ និង របួស ៦២ នាក់ ៕