យប់ថ្ងៃភ្ជុំទី៣ យកធុងបាស់មកចាក់ឲ្យសប្បាយម្តង បែរជាដើរជាន់ព្រីភ្លើង ឆក់ស្លា.ប់យ៉ាងរន្ធត់
សន្តិសុខសង្គម
154

ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧យប់ មានករណីឆ្លងចរន្តឣគ្គីសនី បណ្តាលឣោយឆក់យុវជនម្នាក់ស្លាប់បាត់បង់ជីវិត នៅចំណុចក្រុមទី៦ ភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់ ភាព ភេទប្រុស ឣាយុ ២០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

ក្នុងនោះ បើតាមការឲ្យដឹងពីសមត្ថកិច្ច ជនរងគ្រោះ បានដើរជាន់ហ្វ្រីឌុយ គ្មានគម្រប ទើបបណ្តាលអោយឆក់ចរន្តអគ្គីសនីស្លាប់តែម្តង ខណៈដែលជនរងគ្រោះបានយកធុងបាស់ មកចាក់ស្តាប់ឲ្យសប្បាយជុំគ្នាក្នុងថ្ងៃភ្ជុំទី៣។

ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ពិតប្រាកដមែន និងបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


Telegram