ផ្ទុះហិ.ង្សារ រវាងជនជាតិចិន និងសន្តិសុខសណ្ឋាគារ ព័រអ៊ី វាយកម្ទេចរថយន្ត ផ្អើលសមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់
សន្តិសុខសង្គម
182

ខេត្តព្រះសីហនុ ៖ មានករណីហិង្សារមួយបានកើតឡើង រវាងជនជាតិចិន និងសន្តិសុខសណ្ឋាគារ ព័រអ៊ី បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង ៨ និង ៣៥នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅទល់មុខសណ្ឋាគារ ព័រអ៊ី ជិតបុរីគុជអាស៊ី ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីតំណាង សណ្ឋាគារ ព័រ អ៊ី បានឲ្យដឹងថា ជុំវិញករណីហិង្សារ វាយកម្ទេចរថយន្តនេះ នៅវេលាម៉ោង៨និង៣៥នាទីយប់ មានរថយន្តមួយគ្រឿងម៉ាក Mercedes ពណ៌ស ជិះគ្នាចំនួន០៣នាក់នៅក្នុងរថយន្ត បានបើកចូលក្នុងសណ្ឋាកគារ ព័រអ៊ី ដោយគ្មានការអនុញ្ញាតិ ហើយត្រូវបានក្រុមសន្តិសុខ ហាមមិនអោយចូល តែជនជាតិចិនដែលមានស្ថានភាពស្រវឹងទាំងនោះ ពុំបានស្តាប់តាមការណែនាំរបស់សន្តិសុខនោះទេ នៅតែមានះ បើករថយន្តចូលក្នុងបរិវេណនោះដដែល ភ្លាមៗសន្តិសុខ០២នាក់ បានទៅរារាំងរថយន្តមិនឲ្យចូល ក៏ត្រូវជនជាតិទាំង០៣នាក់ នោះ ចុះពីលើរថយន្តមកចង់វាយសន្តិសុខ ប៉ុន្តែឃើញស្ថានមិនល្អ សន្តិសុខផ្សេងទៀតក៏ស្ទុះមកក្នុងបំណងឃាត់ តែត្រូវបានបក្ខពួកជនជាតិចិនទាំង០៣នាក់ នោះ ហក់មកវាយមកលើសន្តិសុខ ទើបក្រុមសន្តិសុខវាយបកទៅវិញកើតជាអំពើហិង្សាតែម្តង រហូតមានការវាយទៅលើរថយន្តទាំងសងខាង រងការខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះសមត្ថកិច្ចក៏បានមកដល់ជួយអន្តរាគមន៍ នឹងបានឃាត់ខ្លួនជនជាតិចិនទាំង០៣នាក់ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ។

ក្រោយកើតហេតុបុរសជនជាតិចិនទាំង៣នាក់នោះ ព្រមចេញសំណងថ្លៃខូចខាតទាំងស្រុង ទៅឲ្យខាងសណ្ឋាគារព័រអ៊ី ដើម្បីបញ្ចប់រឿងតែម្ដង៕ សំណាង


Telegram