ម្តាយស្លុ.តចិត្តដូចនាងបដាចារ កំពុងរវល់មើលកូនបងដែលមានជំងឺ ភ្លេចខ្លួនមួយភ្លែតសោះ កូនតូចអាយុទើបតែ២ខួ.បម្នាក់ទៀត ល.ង់ទឹកស្លា.ប់
សន្តិសុខសង្គម
186

រាជធានីភ្នំពេញ ៖ ម្តាយស្លុតចិត្តដូចនាងបដាចារ ខណៈកំពុងរវល់មើលកូនបងដែលមានជំងឺភ្លេចខ្លួនមួយភ្លែតសោះ កូនតូចអាយុទើបតែ២ខួបម្នាក់ទៀត មកលេងទឹកព្រែក លង់ស្លាប់យ៉ាងអាណោចអាធ័ម ទាំងដែលម្តាយបានដើរមកតាមហៅទៅផ្ទះវិញម្តងរួចហើយ ។

ហេតុការណ៍ដ៍សង្វេគនេះ កើតឡើងនៅម៉ោងប្រមាណជិត៤ល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ចំណុចទឹកព្រែក ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងដែលស្លាប់មានឈ្មោះ សេង បុត្រ អាយុ២ខួបប៉ុណ្ណោះ។

តាមបើតាមការបញ្ជាក់ពីសាច់ញាតិបានឲ្យដឹងថា ដំបូងឡើយម្ដាយបានបាត់កូនអាយុ២ខួប ក៏ដើររកឃើញកំពុងអង្គុយលេងនៅផ្ទះអ្នកជិតខាង ក៏នាំកូនមកផ្ទះវិញ លុះដល់ម៉ោងកើតហេតុ ខណៈដែលកូនបងក៏ឈឺ ម្តាយត្រូវមើលថែកូនទាំង២ វិលក្បុង ខណៈកំពុងរវល់បញ្ចុកបាយទឹកមើលថែកូនបង ភ្លេចខ្លួនមួយភ្លែតសោះ បែរជាបាត់កូនតូចអាយុ២ខួបនោះទៀត ក៏នាំគ្នាដើររក តែរកមិនឃើញសោះ លុះដើរមកមើលនៅទឹកព្រែកមុខផ្ទះ ស្រាប់តែឃើញកូនលង់ទឹកស្លាប់ទៅហើយ.. ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកពិនិត្យសាកសព ក្មេងតូចខាងលើ បញ្ជាក់ថាពិតជាលង់ទឹកស្លាប់ពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា


Telegram