គ្រាន់តែរឿងផឹកសោះ! ផ្ទុះជ.ម្លោះរវាងប្តីប្រពន្ធ រហូតប្រ.ពន្ធចា.ក់ប្តី១កាំបិ.តចំដើមទ្រូង ប្តីក៏ស្លា.ប់ ប្រពន្ធក៏ត្រូវប៉ូលិសចា.ប់ខ្លួន
សន្តិសុខសង្គម
653

រាជធានីភ្នំពេញ ៖ ទំនាស់ក្នុងគ្រួសារ ប្តីនិងប្រពន្ធ ដោយសារតែរឿងផឹកស៊ី រហូតឈានដល់ការវាយប្រតាយប្រតប់គ្នា ប្រពន្ធទ្រាំមិនបាន យកកាំបិតចុងស្រួច ចាក់ប្តីមួយកាំបិត ស្លាប់យ៉ាងរន្ធត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហឹម សុភក្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវជាប្តីរបស់ស្ត្រីជាជនដៃដល់ ឈ្មោះ ហុន សាហេន អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជុំវិញករណីចាក់ស្លាប់គ្នានេះ គឺផ្តើមចេញពីរឿងទំនាស់ក្នុងគ្រួសារ ដោយមុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹង ហើយប្រពន្ធក៏បានប្រាប់កុំថាកុំផឹកខ្លាំងពេក ផឹកស្ទើរតែរាល់ថ្ងៃ គ្មានគិតគូជួយរកស៊ីអីសោះ ក៏ឈានដល់ការឈ្លោះប្រកែកគ្នា និងផ្ទុះហិង្សារទៅវិញទៅមក ទើបស្ត្រីជាប្រពន្ធទ្រាំមិនបាន យកកាំបិតចុងស្រួច ចាក់ត្រូវប្តី១កាំបិតចំដើមទ្រូងខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ តែម្តង ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានកាំបិតចុងស្រួចចំនួន១ បញ្ជូនមកកាន់ប៉ុស្តិ៍អូរបែកក្អម ដើម្បីសាកសួរ និងបញ្ជូនខ្លួនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕


Telegram