បង្ក្រាបក្រុមឈ្មួញបានដឹកជញ្ជូនមកពីក្នុងព្រៃស្រុកឆែប ខេត្តព្រះវិហារបានចំនួន៥,២៨៧ ម៉ែត្រត្រីគុណ
សន្តិសុខសង្គម
231

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការចុះរុករកនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រុមការងារបានប្រទះឃើញគំនរឈើចំនួន០១កន្លែងដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីក្នុងព្រៃ កម្លាំងបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្ដុះកូនឈើឆែប ដោយមានឈើលេខ២ឈើទាលចំនួន៥,២៨៧ ម៉ែត្រត្រីគុណ។

នៅថ្ងៃដដែលកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការឃាត់រថយន្ត ០១គ្រឿងម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ៣A.៨៦១៨ ដឹកជញ្ជូនផល អនុផលព្រៃឈើកែច្នៃគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើដងផ្លូវជាតិលេខ៦៤ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ម្ចាស់ឈ្មោះ ឌី សុខយ៉ាត ភេទស្រី អាយុ៤៣ ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិ.ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

កម្លាំងបានចាប់យកសាឡុងវែងចំនួន ០២,ទ្វារចំនួន ១០វង់, គ្រោងទ្វារចំនួន១០វង់, ក្តាចំនួន ០,០៩៦ម៉, រថយន្តកូរ៉េចំនួន០១គ្រឿង។

បច្ចុប្បន្នកម្លាំងបានប្រគល់ជូនការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដើម្បីអនុវត្តនីតិវិធី៕


Telegram