ក្មេ.ងទំនើ.ងបង្កការអុ.កឡុកស្រុកសង្គមថ្មី ត្រូវប៉ូលិសឃា.ត់ខ្លួនបញ្ជូនទៅតុលាការ
សន្តិសុខសង្គម
168

ខេត្តព្រះវិហារ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយ លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី ដឹកនាំកម្លាំងជំនាញ ក្មេងទំនើងបង្កការអុកឡុកនៅស្រុកសង្គមថ្មី។

បន្ទាប់ពីបើកការស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមុខសញ្ញាបានចំនួន ០៦នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ដែលក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពប្រើប្រាស់ដំបងឈើជ្រុង និងដៃវាយទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចទឹកធ្លាក់ក្បាលខ្លា ភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ក្នុងនោះ ជនសង្ស័យទាំង ០៦នាក់រួមមាន ៖

១.ឈ្មោះ វៃ គង់ ហៅ ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ

២.ឈ្មោះ បេង វិច្ឆកា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ

៣.ឈ្មោះ ម៉ាន់ ខួច ហៅ ទើប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ

៤. ឈ្មោះ ស៊ូច ឡង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ

៥. ឈ្មោះ ក្រូច តក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ

៦. ឈ្មោះ រិម សេក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ។

(ទាំង០៦នាក់ រស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ )។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕


Telegram